គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ ថ្ងៃ​ទី​២៥​ មក​រា​ កើតឡើង១៧​លើក​ មានមនុស្សស្លាប់​និង​របួស​៣៦​នាក់​

រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១​នេះ បានបណ្តាល​ឲ្យ​មានមនុស្ស​ស្លាប់​ ១៧​នាក់​ (​ស្រី​០៤​នាក់​)​ របួសធ្ងន់​ ១៣​នាក់​ (​ស្រី​០៤​នាក់​)​ និង​របួសស្រាល​ ០៦​នាក់​ (​ស្រី​០២​នាក់​)​។

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ២០២១ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ៣៦​នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​ ១៧​លើក​៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង