លទ្ធផល​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវគោក​ ថ្ងៃ​ទី​២៥​ ខែមករា​ រក​ឃើញ​មធ្យោបាយ​ល្មើស​៩១២​គ្រឿង​ នៅទូ​ទាំង​ប្រទេស​

រាជធានី​ភ្នំពេញ​៖​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ផ្សព្វផ្សាយនៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ បង្ហាញ​ថា​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ៦,១៧៩​គ្រឿង​ ម៉ូតូ​ ៣,៥៦០​គ្រឿង​។ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ៩១២​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៦៦៤​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​។

​ដោយឡែក​ក្នុង​រយៈពេល​២៥​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​២៥​ ខែមករា​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ២០៤,៨៣០​គ្រឿង​។ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ២៣,២៨០​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១៧,២២៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​៕

អត្ថបទដែលជាប់ទាក់ទង