ជនជាតិចិនម្នាក់ ​ធ្លាក់ពីលើអាគារកម្ពស់​២០ជាន់ ស្លាប់ភ្លាមៗក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ មានបុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗ បណ្តាលមកពីធ្លាក់ពីលើអាគារមានកម្ពស់ជាង ២០ជាន់ ចូលក្នុងផ្ទះ របស់ប្រជាពលរដ្ឋសង់រស់នៅក្បែរអគារទើបសង់ថ្មីនោះ មានទីតាំងនៅម្តុំពយកាំពេញ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ហេតុការកណ៍ខាងលើនេះ សមត្ថកិច្ចនគរបាល នៅមិនទាន់ដឹងពីមូលហេតុ​ ដែលបណ្តាលឲ្យបុរសជនជាតិចិនរូបនេះ ធ្លាក់ពីលើអាគារ ដោយការធ្វើអត្តឃាត​ខ្លួនឯង ឬក៏មានគេធ្វើឃាតនោះទេ ព្រោះកំពុងធ្វើការស្រាវជ្រាវ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងកំពុងធ្វើកោសល្យវិច័យលើសាកសព ហើយក្នុងនោះសមត្ថកិច្ច បានឃាត់ខ្លួនជនស្ស័យប្រុសស្រី ជាជនជាតិចិនចំនួន ០៣នាក់ផងដែរ ដើម្បីយកទៅ​សាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង