នគរបាលរាជធានីភ្នំពេញ​ ប្រកាសដល់ម្ចាស់ម៉ូតូកែច្នៃសុីមាំង១០គ្រឿង​​ ត្រូវយកសុីមាំងដេីមមកដូរ​រួចធ្វេីកិច្ចសន្យា​ និង​យកម៉ូតូទៅវិញ

រាជធានីភ្នំពេញ៖ សមត្ថកិច្ច នៃស្នងការរដ្ឋាននគគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២០​ រហូត​ដល់ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២១​ ​ម៉ូតូដែលម្ចាស់កែច្នៃសុីមាំងបង្កសំឡេងរំខានខ្លាំង ដែលត្រូវសមត្ថកិច្ចឃាត់​ និងយក​មក​រក្សាទុកចំនួន ១០គ្រឿង និងគ្មានផ្លាកលេខ ០១គ្រឿង ដែលម្ចាស់មិនទាន់បានរកសុីមាំងដេីមមកដូរ​ និងធ្វេីកិច្ចសន្យា​ ដេីម្បីយកម៉ូតូត្រឡប់ទៅវិញនៅឡើយនោះ ត្រូវប្រញាប់ប្រញាល់យកស៊ីមាំងដើមមកដូរយកម៉ូតូវិញ។

ចំពោះបញ្ហានេះ សមត្ថកិច្ចបញ្ជាក់ថា តាមច្បាប់មន្ត្រីនគរបាល ត្រូវធ្វេីការឃាត់យានយន្តទុកនៅនឹងកន្លែង ​យ៉ាងយូររយ:ពេល ០៣ថ្ងៃ​ ដេីម្បីឲ្យម្ចាស់រកទិញសុីមាំងដេីមមកដូរ​ រួចចូលខ្លួនមកដោះស្រាយ​ ធ្វេីកិច្ចសន្យា​ និងយកម៉ូតូត្រឡប់ទៅវិញ​ ប៉ុន្តែរហូតមកដល់ពេលនេះ មានម្ចាស់ម៉ូតូមួយចំនួន​មិនទាន់ចូលខ្លួនមកដោះស្រាយជាមួយសម្ថកិច្ចនៅឡេីយទេ​​។

បច្ចុប្បន្នម៉ូតូទាំងនេះ បានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ហើយថា ប្រសិនបេីម្ចាស់ម៉ូតូ បានឃេីញសេចក្តីប្រកាសខាងលើនេះ សូមប្រញ៉ាប់ប្រញាល់ចូលខ្លួនមកដោះស្រាយ​ជាបន្ទាន់៕​ ដោយ៖ សត្យា

អត្ថបទដែលជាប់ទាក់ទង