នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់ ដែលយកថ្នាំញៀនទៅឲ្យភ្ញៀវដល់កន្លែងធ្វើចត្តាឡីស័ក​

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់​ថ្ងៃ២៥ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលយកថ្នាំញៀនឲ្យភ្ញៀវ​ស្នាក់នៅកន្លែងធ្វើចត្តាឡីស័ក នៅផ្ទះសំណាក់មួយកន្លែង ក្នុងក្រុងព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ ​បាន​ត្រួតពិនិត្យរកឃើញ​ថ្នាំញៀនចំនួន ០២កញ្ចប់​ ក្នុងនោះ ០១កញ្ចប់ ឃេីញ​នៅក្នុងកញ្ចប់ផ្កាឈូករត្ន័​ និង០១កញ្ចប់ទៀត ឃេីញក្នុងកញ្ចប់បារី។

បច្ចុប្បន្ន ជនសង្ស័យជនជាតិចិនរូបនេះ ត្រូវបាន​បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង