លទ្ធផល​ត្រួតពិនិត្យ​​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ថ្ងៃ​ទី​២៦​ ខែមករា​ រក​ឃើញ​មធ្យោបាយ​ល្មើស​៨៩៧​គ្រឿង​ នៅ​ទូ​ទាំង​ប្រទេស​

រាជធានី​ភ្នំពេញ​​៖​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ផ្សព្វផ្សាយ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២១​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ បង្ហាញ​ថា​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ៩,២៨០​គ្រឿង​ ម៉ូតូ​ ៤,៨៨៧​គ្រឿង។​ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ៨៩៧​គ្រឿង,​ មាន​ម៉ូតូ​ចំនួន​ ៦៤០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​។​

​ដោយឡែក​ក្នុង​រយៈពេល​២៦​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​២៦​ ខែមករា ចំពោះការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ២១៤,១១០​គ្រឿង​។ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ២៤,១៧៧​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១៧,៨៦៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​​៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង