គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​២៦​ មក​រា​ កើតឡើង​៩​លើក​ ​​​មានមនុស្ស​ស្លាប់​និង​របួស​២១​នាក់

រាជធានី​ភ្នំពេញ​​៖​ ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែលកើតមានឡើងនៅ​ទូ​ទាំង​ប្រទេស សម្រាប់​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២១​ គឺបណ្តាល​ឲ្យ​មានមនុស្ស​ស្លាប់​ ០៤​នាក់ ​(​ស្រី​ម្នាក់​)​ របួសធ្ងន់​ ១២​នាក់ ​(​ស្រី​០៥​នាក់​)​ និង​របួសស្រាល​ ០៥​នាក់ ​(​ស្រី០​២​នាក់​)។

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​ទូ​ទាំង​ប្រទេស​ ផ្សព្វផ្សាយ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​២៦​ ខែមករា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ចរាចរណ៍ខាងលើនេះ បានបណ្តាលឲ្យមានមនុស្ស​ស្លាប់ ​និង​របួស​សរុប​ចំនួន​ ២១​នាក់​ ដោយ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​​ចំនួន​ ៩​លើក​​៕

អត្ថបទដែលជាប់ទាក់ទង