ឧកញ៉ា ទៀ វិចិត្រ បរិច្ចាគថវិកា១មុឺនដុល្លារ ឧបត្ថម្ភការសាងសង់កែលម្អ ផ្នូរសពយុទ្ធជនខេត្តកោះកុង

ខេត្តកោះកុង៖ ក្រុមការងារសាងសង់ទីលានផ្នូរសពយុទ្ធជន ខេត្តកោះកុង បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ព្រមទាំងបុត្រាបុត្រី ដែលបានបរិច្ចាគ នូវថវិកាចំនួន ១០,០០០ដុល្លារអាមេរិក (មួយមុឺនដុល្លារអាមេរិក) ចូលរួមឧបត្ថម្ភការសាងសង់ កែលម្អ ផ្នូរសពយុទ្ធជន នៅខេត្តកោះកុង ជាការរំលឹកគុណដល់វិរៈយុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។

ព្រមជាមួយគ្នានេះ លោក យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនាមក្រុមការងារ កសាងទីលានផ្នូរសពយុទ្ធជន ខេត្តកោះកុង ក៏បានជូនពរ លោកឧកញ៉ា និងក្រុមគ្រួសារ សូមមានសុខភាពល្អ  និងសម្រេចការងារជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង