នគរបាលខេត្តព្រះសីហនុ ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ និងត្រួតពិនិត្យជាតិស្រវឹងពេលយប់ លើផ្លូវជាតិលេខ៤

ខេត្ត​ព្រះសីហនុ​៖ កាលពីយប់ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រីអុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងល្បាតចល័តលើផ្លូវជាតិលេខ៤ និងចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលយប់ លើផ្លូវជាតិលេខ៤ ក្នុងឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៊ី សុខា បញ្ជាក់ពីលទ្ធផល ក្នុងការត្រួតពិនិត្យនេះ រួមមាន៖

– តេស្ដជាតិស្រវឹង អ្នកបើកបររថយន្ត ចំនួន ៣២នាក់ លទ្ធផល វិជ្ជមាន ០១នាក់ (0,33mg/L)។

– តេស្ដជាតិស្រវឹងអ្នកបើកបរម៉ូតូ ចំនួន ៣៩នាក់ លទ្ធផល វិជ្ជមាន ០៣នាក់ (0,40mg/L.0,45mg/L . 0,54mg/L)។

ចំពោះអ្នកបើកបររថយន្ត និង ម៉ូតូ មានជាតិស្រវឹង សមត្ថកិច្ច បានណែនាំអប់រំឲ្យត្រឡប់ទៅវិញ។ ចំណែករថយន្ត ០១គ្រឿង និងម៉ូតូ ចំនួន ០៣គ្រឿង បានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរឧញ្ញ៉ាហេង ជាបណ្តោះអាសន្ន៕(រូបភាពពីន.ប)

អត្ថបទដែលជាប់ទាក់ទង