លេខ​ទូរ​សព្ទ​របស់​អ្នក​ប្រើប្រាស់​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​​​​ប្រមាន ៥៣៣​លាន​ កំពុង​​ដាក់​លក់​នៅ​ក្នុង​កម្មវិធី​ Telegram

រាជធានីភ្នំពេញ៖ ​បើ​តាម​ការ​ផ្សព្វផ្សាយ ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​ Motherboard​ បានឱ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ មាន​ជនអនាមិក ​បាន​ដាក់​លក់​លេខ​ទូរ​សព្ទ​ របស់​អ្នក​ប្រើប្រាស់​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​ចំនួន​ប្រមាណ​ ៥៣៣​លាន​លេខ ​នៅ​ក្នុង​កម្មវិធី​ Telegram​ bot​ ដែល​ពួក​គេ​បាន​លួច​ទាញ​យក​កាលពីមុន​ឆ្នាំ​២០១៩​។​

​ជនខិលខូច​អាច​ឱ្យ​អតិថិជន ​របស់​ពួក​គេ​ទិញ​លេខ​ទូរ​សព្ទ​ ប្រសិនបើ​ពួក​គេ​ដឹង​ពី​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​ (Facebook​ ID)​ របស់​អ្នក​ប្រើប្រាស់​ ឬ​អាច​ទិញ​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​ ប្រសិនបើ​ពួក​គេ​ដឹង​ពី​លេខ​ទូរ​សព្ទ​ ក្នុង​តម្លៃ​ ២០​ដុល្លារ​ សម្រាប់​លេខ​ទូរ​សព្ទ​មួយ​ ឬ​ឈ្មោះ​ហ្វេ​ស​ប៊ុ​កមួយ​​។​ ជាង​នេះ​ទៅ​ទៀត​ ពួក​គេ​ក៏​មាន​តម្លៃ​លក់ដុំ​ដោយ​លក់​ក្នុង​តម្លៃ​ ៥០០០​ដុល្លារ ​សម្រាប់​ ១​ម៉ឺន​លេខ​ទូរ​សព្ទ​។​
​គួរ​បញ្ជាក់​​​ថា​ ភាព​ចន្លោះ​ប្រហោង​ ដែល​អាច​ឱ្យ​ក្រុម​ជនខិលខូច​ទាញ​យក​ទិន្នន័យ​ទាំងនេះ​ បាន​កើតឡើង​កាលពីមុន​ពេល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ ធ្វើការ​កែសម្រួល​ក្នុង​ខែសីហា​ឆ្នាំ​២០១៩។​ ហើយ​ម្យ៉ាងវិញទៀត​ ទិន្នន័យ​ភាគច្រើន​គឺ​មក​ពី​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ធំៗ​មាន​ដូច​ជា​ សហរដ្ឋអាមេរិក​ អង់គ្លេស​ កា​ណា​ដា​ និង​អូស្ត្រាលី​ ដូច្នេះ​សូមអ្នក​ប្រើប្រាស់​កុំ​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​នេះ​។​ ប៉ុន្តែ​ប្រសិនបើ​លោក​អ្នក ​បាន​ប្រើ​លេខ​ទូរ​សព្ទ​ជាមួយនឹង​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​មុន​ពេល ​ដែល​ក្រុមហ៊ុន​បាន​ធ្វើការ​កែសម្រួល​ លោក​អ្នក​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល ​ដែល​លោក​អ្នក​ទទួល​បាន​សារ​ណាមួយ​នោះ​ ព្រោះ​វា​អាច​គ្រាន់តែ​ជា​សារ​បោក​បញ្ឆោត​តែ​ប៉ុណ្ណោះ​៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង