​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៨​ ខែមក​រា​ បណ្តាល​ឲ្យ​មានមនុស្ស​ស្លាប់​និង​របួស​៣​នាក់​

រាជធានី​ភ្នំពេញ​​៖​ ​សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២១​ បណ្តាល​ឲ្យ​មានមនុស្ស​ស្លាប់​ ០២​នាក់​ របួសធ្ងន់​ ០១​នាក់​ (​ស្រី​)​​។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ចេញផ្សាយ​ថ្ងៃ​ទី​២៨​ ខែមករា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ០៣​នាក់ខាងលើនេះ​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ០២​លើក​។

ផ្តើមពីបញ្ហានេះ នគរបាលចរាចរណ៍ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់គ្នា និងគ្រប់ពេលវេលា ទោះបីចម្ហាយផ្លូវជិត ឬឆ្ងាយបែបណាក្តី៕ ដោយ៖ សត្យា

អត្ថបទដែលជាប់ទាក់ទង