លទ្ធផល​​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​២៨​ ខែមករា​ រក​ឃើញ​មធ្យោបាយ​ល្មើស​​៩០៦​គ្រឿង​ នៅ​ទូ​ទាំង​ប្រទេស​

រាជធានី​ភ្នំពេញ​​៖​ ​​របាយការណ៍​ របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ បានផ្សព្វផ្សាយនៅ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២១​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ បង្ហាឃើញ​ថា​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ៦,៨១២​គ្រឿង​ មានម៉ូតូ​ ៤,៥៩២​គ្រឿង។ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ៩០៦​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៦៧៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​​។​

​ដោយឡែក​ក្នុង​រយៈពេល​ ២៨​ថ្ងៃ​ គឺចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​២៨​ ខែមករា ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ២២៥,៦៤០​គ្រឿង។ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ២៦,០២៩​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១៩,២៥០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​៕ ដោយ៖ សត្យា

អត្ថបទដែលជាប់ទាក់ទង