លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​២៨​ មក​រា​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ៧០​នាក់​

​រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ច បានឃាត់ខ្លួន ​ជនសង្ស័យ​ចំនួន​ ៧០​នាក់​ (​ស្រី​១​នាក់​)​ ​​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ២៨​ករណី ​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៨​ ខែមករា ឆ្នាំ​២០២១​នេះ​​។​

សមត្ថកិច្ចបន្តថា​​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៧០​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ២១​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ ៤៩​នាក់​។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប នា​ថ្ងៃ​ទី​២៨​ ខែមករា​ រួម​មាន​​៖​ ​មេ​តំ​ហ្វេ​តា​មីន​(Ice)​​=​​១៧,៦៦​ក្រាម​ និង​២៤​កញ្ចប់​តូច​​។​

​លទ្ធផល​ខាងលើ​ ០៨​អង្គភាព​ បាន​ចូលរួម​បង្ក្រាប​​៖​
​នគរបាល​​៖​ ០៨​អង្គភាព​

១​- មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ០៥​ករណី​ ឃាត់​ ៣១​នាក់​ ចាប់​យក ​Ice​ ០,៧១​ក្រាម​។​

២​- បាត់ដំបង​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ០៤​នាក់​ ប្រើប្រាស់​ ០២​ករណី​ ឃាត់​ ០៨​នាក់​ ចាប់​យក​ Ice​ ១៣,៦២​ក្រាម​។​

៣​- កំពង់ចាម​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០​នាក់​ ចាប់​យក ​Ice​ ០១​កញ្ចប់​តូច​។​

៤​- កំពង់ស្ពឺ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​Ice​ ០,៨៣​ក្រាម​។​

៥- កំពង់ធំ​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០៤​នាក់​។​

៦- សៀមរាប​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០៧​នាក់​។

៧- ស្វាយ​រៀង​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ៣​នាក់​ និង​អនុវត្តន៍​ដីកា​​០១​ ចាប់​ ០១​នាក់​ ចាប់​យក ​Ice​ ០៥​កញ្ចប់​តូច​។​

៨​- រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០៣​នាក់​ ប្រើប្រាស់​ ០៦​ករណី​ ឃាត់​ ០៩​នាក់​ ចាប់​យក ​Ice​ ១៧​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​​៖​ ០២​អង្គភាព​

១​- កំពង់ចាម​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៤​នាក់​ ចាប់​យក ​Ice​ ០,៥០​ក្រាម​។​

២​- រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០៣​នាក់​ ចាប់​យក ​Ice​ ០១​កញ្ចប់​តូច​៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង