លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកអណ្តើកសមុទ្រមួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីតបូតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានបន្តនាំយកអណ្តើកសមុទ្រ ឬសត្វក្រាស់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងចូលសមុទ្រធម្មជាតិវិញ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ការលែងសត្វក្រាស់មួយក្បាលនេះ គឺជាការលែងសត្វក្រាស់លើកទី១២៣។ ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជានេសាទសមុទ្រមួយចំនួន ដែលកន្លងមក និងបន្តរហូតមកដល់បច្ចុប្បន្ននេះ បានចូលរួមសហការ ផ្តល់សត្វក្រាស់ ឬអណ្តើកសមុទ្រ ក្រោយពួកគាត់នេសាទបាន ដើម្បីយកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ។

ត្រង់ចំណុចនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកនេសាទសមុទ្ សូមរជួយការពារអភិរក្ស័សត្វក្រាស់ ឬអណ្តើកសមុទ្រ តាមរយៈកុំសម្លាប់យកសាច់ធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្មផ្សេៗឲ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង