វត្ថុបុរាណ្យជាង​១០០រូប ធ្វើពីថ្មនិងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនប្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ជូនវត្ថុបុរាណខ្មែរ ដែបានបាត់បង់ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។

សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជម្រាបជូនសាធារណជនថា បន្ទាប់ពីដំណើរការចរាចរអស់រយៈជាង ០៣ឆ្នាំមក ក្រុមគ្រួសារ លោក ឌូគ្លាស ឡាច្វដ (Douglas Latchford) បានព្រមព្រៀងបញ្ជូនវត្ថុបុរាណ្យខ្មែរទាំងអស់ ដែលបានកាន់កាប់រក្សាទុក មកប្រគល់ជូនកម្ពុជាវិញ។

ក្រសួងវប្បធម៌ បញ្ជាក់ថា ​វត្ថុបុរាណ្យជាង ១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនប្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ ដោយភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីការបញ្ជូនត្រឡប់មកវិញ នៃសម្បត្តិវប្បធម៌ខ្មែរ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២០។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធ៌មពិស្តារ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង