ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ពលរដ្ឋ​ត្រូវការពារ ការឆ្លងជំងឺផ្តាសាយបក្សី ក្នុងអំឡុងពិធីសែនដូនតាផ្សេងៗ​

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការការពារការឆ្លងជំងឺផ្តាសាយបក្សី ក្នុងអំឡុងពិធីសែនដូនតាផ្សេងៗ នាពលខាងមុខ។

សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឬសាធារណជន ឲ្យបានជ្រាបថា ជំងឺផ្តាសាយបក្សី (H5N1) នៅតែមានចរាចរលើសត្វបសុបក្សីមួយចំនួន ហើយចាប់ពីឆ្នាំ​២០០៥ រហូតដល់ឆ្នាំ​២០១៤ ប្រទេសកម្ពុជា ធ្លាប់មានករណីជំងឺផ្តាសាយបក្សីប្រភេទ (H5N1) ចំនួន ៥៦ករណី ក្នុងនោះ ៣៧ករណី បានស្លាប់។

ក្រសួងសុខាភិបាល បញ្ជាក់ថា វីរុសជំងឺផ្តាសាយបក្សី ជាធម្មតាចរាចរក្នុងចំណោមបសុបក្សី ដែលវីរុសនេះរួមមាន៖ H5N1. H5N6. H7N3. H7N7. H7N9 និង H9N2 ហើយដែលអាចឆ្លងទៅមនុស្ស និងបណ្តាលឲ្យមានជំងឺផ្តាសាយបក្ស។

ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទទាន់ហេតុការណ៍ ដោយឥតគិតថ្លៃ ១១៥ ទោះគ្មានថវិកាក្នុងទូរស័ព្ទ របស់អ្នក ក៏អាចទូរស័ព្ទចូលបានដែរ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមលេខ៖ ០១២ ៨២៥ ៤២៤ ឬ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

សូមអានសេចក្តីណែនាំក្រើនរំលឹក របស់ក្រសួងសុខាភិបាល៖

អត្ថបទដែលជាប់ទាក់ទង