នគរបាលខេត្តព្រះសីហនុ បង្ក្រាបមុខសញ្ញាចោរឆក់ដ៏កក្រើក ក្នុងក្រុងទេសចរណ៍មួយនេះ​​ចំនួន​១៨នាក់ យកមកផ្តន្ទាទោស!

ខេត្តព្រះសីហនុ​៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាសកម្មក្នុងអំពើចោរកម្ម និងមុខសញ្ញាសកម្ម ក្នុងបទលួចមានស្ថានទម្ងន់ទោស (ឆក់) ចំនួន ១៨នាក់ ក្នុងភូមិសាស្ដ្រក្រុងព្រះសីហនុ ដោយពួកគេតែងតែធ្វើសកម្មភាពលួច-ឆក់ ស្ទើររាល់ថ្ងៃ មកលើប្រជាពលរដ្ឋ, ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ ដែលស្នាក់នៅខេត្ដព្រះសីហនុ​នាពេលកន្លងមក​នេះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ៖ ជនសង្ស័យទាំង ១៨នាក់ រួមមាន៖

១- ឈ្មោះ រ័ត្ន លីហួរ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។ ២- ឈ្មោះ ឡុង ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ​។ ៣- ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។ ៤- ឈ្មោះ វង្ស ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។ ៥- ឈ្មោះ ខៃ ឈឺឈី ភេទស្រី អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ (ប្រគល់ជូនអាណាព្យាបាលអប់រំ)​។ ៦- ឈ្មោះ ឌុយ ចន្ធូ ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងស្អុយ២ ឃុំត្រពាំងស្អុយ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ​។ ៧- ឈ្មោះ វ៉ាន់ មេងជូ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។ ៨- ឈ្មោះ ហុង ឌីត្យាមន្នី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។ ៩- ឈ្មោះ ចុក សុគា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។ ១០- ឈ្មោះ នួន ចន្ថា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។ ១១- ឈ្មោះ ណិត ប៊ុនហេង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។ ១២- ឈ្មោះ ជន វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ​។ ១៣- ឈ្មោះ ជា លក្ខិណា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។ ១៤- ឈ្មោះ កិច្ច ម៉ី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។ ១៥- ឈ្មោះ បៃ កុសល ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។ ១៦- ឈ្មោះ យ៉ាង វ៉ាង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។ ១៧- ឈ្មោះ វ៉ាន់ លោកវានិត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ​។ ១៨- ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ​។

សមត្ថកិច្ចបន្តថា ចំពោះមធ្យោបាយ និងសម្ភារៈវត្ថុតាង ដែលចាប់យកបានរួមមាន​៖

១- ម៉ូតូ C-125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ចំនួន ០២គ្រឿង (មធ្យោបាយធ្វើសកម្មភាព)​។ ២- ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ឡើងសេរី២០២០ ចំនួន០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)​។ ៣- ម៉ូតូ C-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ចំនួន ០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)​​។ ៤- ម៉ូតូ Excenter ចំនួន ០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)​។ ៥- ម្សៅសថ្លា សង្ស័យសារធាតុញៀន ចំនួន ០៣កញ្ចប់តូច និងសំបកថង់សថ្លាសម្រាប់វេចខ្ចប់សារធាតុញៀន​។ ៦- ផ្លាកលេខម៉ូតូចំនួន០១សន្លឹក​។ ៧- ក្បាំងម៉ូតូC-125 ០១ឈុត​។ ៨- ដំបងគ្រលាស់​ចំនួន០១​។ ៩- កាំបិតប៉័ងតោ ចំនួន០១​។ ១០- ជំពាមកៅស៊ូ​ចំនួន០១​។

បច្ចុប្បន្នជនសង្ស័យរួមទាំង ១៧នាក់ រួមនិងវត្ថុតាង ត្រូវបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី​៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង