រថយន្តបុកគ្នាទៀតហើយ នៅតាមផ្លូវជាតិលេខ៤ ម្តុំចំណោតពេជ្រនិល ក្នុងភូមិសាស្ត្រខេត្តកំពុងស្ពឺ

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងព័ត៌មានបឋមថា នៅម៉ោង ១០ និង​៣០នាទី ព្រឹកថ្ងៃទី​៣០ ខែមករា​ ឆ្នាំ​២០២១នេះ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំ និងធុនតូចមួយចំនួន បានបុកប៉ះគ្នា នៅតាមបណ្តាយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ម្តុំចំណោតពេជ្រនិល។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ​មានរថយន្តធំ ០២គ្រឿង និងរថយន្តតូច ០១គ្រឿង រង់ការខូចខាតធ្ងន់ធ្ងរជាងគេ ដោយគ្រោះថ្នាក់នេះកើតឡោះងនៅចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤​​។

ក្រោយកើតហេតុ សមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ និងជួយសម្រួលចរាចរណ៍ ​នៅកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សស្លាប់ទេ ប៉ុន្តែអ្នកបើកបរ រថយន្តធុនធំ បាន​រងរបួសធ្ងន់​៕

អត្ថបទដែលជាប់ទាក់ទង