រាជរដ្ឋាភិបាលបានកាត់ឆ្វៀលដី​ទំហំ ៥២៨,៣៧ ហិកតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ជូនពលរដ្ឋរស់នៅជាក់ស្តែង

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១​ រដ្ឋ​បាល​ខេត្តព្រះសីហនុ​ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ សាធារណជន មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលចំណុះក្រោមរដ្ឋបាលខេត្ត អំពីភាពស្របច្បាប់ និងមិនស្របច្បាប់លើការផ្ទេរសិទ្ធិ ការទិញ-លក់ ជួល បញ្ចាំដី ហ៉ីប៉ូតែកជាដើម ដែលស្ថិត​នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។

​មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ការចេញសេចក្ដីជូនដំណឹងនេះ គឺចង់បញ្ជាក់ឱ្យបានច្បាស់ ចំពោះប្រជាពលរដ្ឋ ក្រោយពេលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចកាត់ដីទំហំ ៥២៨,៣៧ ហិកតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ (បច្ចុប្បន្នក្រុងកោះរ៉ុង) ខេត្តព្រះសីហនុ ចេញពីដីសាធារណៈ របស់រដ្ឋ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន ២៩៨​គ្រួសារ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ៖

អត្ថបទដែលជាប់ទាក់ទង