ថ្ងៃទី៣០មករានេះ សមត្ថកិច្ចឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ បទល្មើសគ្រឿងញៀន៣៦​នាក់​

រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ​បទល្មើសគ្រឿងញៀនចំនួន​ ៣៦​នាក់​ (​ស្រី​០២​នាក់​)​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​បបទល្មើស​គ្រឿងញៀន​ចំនួន​ ២៣​ករណី​ នៅទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ២០២១នេះ​។

របាយការណ៍ របស់សមត្ថកិច្ច បញ្ជាក់ថា ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៣៦​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ១៨​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ ១៤​នាក់​។​

ចំពោះ​វត្ថុ​តាង​ ដែល​ចាប់​យក​បាន នៅថ្ងៃ​ទី​៣០​ ខែមករា​នេះ រួម​មាន​៖​ -​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ១៥២,២៩​ក្រាម​ និង​០៧​កញ្ចប់​តូច​ និង​កញ្ឆា​=២៣​ដើម​។​

​លទ្ធផល​ខាងលើ​ ០៨​អង្គភាព​ បាន​ចូលរួម​បង្ក្រាប​៖​

​នគរបាល​៖​ ០៧​អង្គភាព​

១​- មន្ទីរ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៤​នាក់​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​ Ice​ ១០៦,៨៤​ក្រាម​។​

២​- បន្ទាយ​មាន​ជ័យ​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០១​នាក់​។​

៣​- បាត់ដំបង​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០១​នាក់​ និង​អនុវត្តន៍​ដីកា​ ០១​ ចាប់​ ០១​នាក់​។​

៤​- កំពង់ចាម​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៤​នាក់​ និង​អនុវត្តន៍​ដីកា​ ០១​ ចាប់​ ០១​នាក់​។​

៥​- ពោធិ៍សាត់​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០១​នាក់​ ដាំ​ដុះ​ ០១​ករណី​ ឃាត់​ ០៤​នាក់​ ចាប់​យក​កញ្ឆា​ ២៣៨​ដើម​។​

៦​- តាកែវ​៖​ អនុវត្តន៍​ដីកា​ ០១​ ចាប់​ ០១​នាក់​។​

៧​ – រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០៣​នាក់​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ០៣​នាក់​ ចាប់​យក​Ice​ ០៧​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​៖ ០២​អង្គភាព​

១​ – រតនៈគិរី៖ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​Ice​ ២៥,០​ក្រាម​។​

២​ – រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៣​នាក់​ ចាប់​យក​ Ice​ ២០,៤៥​ក្រាម​៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង