នគរបាល​ខ​ណ្ខ​ឫស្សី​កែវ​ ឃាត់ខ្លួន​បុរស​ម្នាក់​ ដកហូត​សារធាតុ​ញៀន​៦​កញ្ចប់​

រាជធានី​ភ្នំពេញ​៖​ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ ខណ្ឌឫស្សីកែវ​ បាន​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ករណី​ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រង់​ចំណុច​ក្រុម​ទី​៧​ ភូមិ​លូ​សង្កាត់​ស្វាយប៉ាក់​ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​ ០៧​ និង​៤០​នាទី​ ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២១​។​

​ជា​លទ្ធផល​ កម្លាំង​ជំនាញ​ខណ្ឌ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ​ តុង​ សុខ​ កាន​ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ ក្នុងភូមិ​១០​ ភូមិ​លូ​សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មុខរប​ជាង​បាញ់ថ្នាំ​រថយន្ត​។​

​វត្ថុ​តាង​ដកហូត​មាន​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ០៦​កញ្ចប់​ និង​កាំបិត​ ចុង​ស្រួច​ចំនួន ​០១​។​
​ចំពោះ​មុខ​ កម្លាំង​ជំនាញ​ខណ្ឌ​ប្ញស្សីកែវ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​កាន់សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​ន៍តាម​នីតិវិធី​៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង