គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស ថ្ងៃ​ទី​៣០​ មក​រា​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​ និង​របួស​៦​នាក់

រាជធានី​ភ្នំពេញ​៖​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ផ្សព្វផ្សាយដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ២០២១ បាន​បង្ហាញថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​០៩​នាក់​។ គ្រោះថ្នាក់នេះ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​០៥​លើក​។

គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន បណ្តាល​ឲ្យ​មានមនុស្ស​ស្លាប់​ចំនួន ០៣​នាក់​ របួសធ្ងន់​ ០៦​នាក់​៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង