អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ថ្ងៃ​ទី​៣០​ ខែមករា​ រក​ឃើញ​មធ្យោបាយ​ល្មើស​៩៧៦​គ្រឿង​ នៅ​ទូ​ទាំង​ប្រទេស​

រាជធានី​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ផ្សព្វផ្សាយនៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២១​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ បង្ហាញថា​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ៧,៧០៥​គ្រឿង​ ម៉ូតូ​ ៤,៦៥៥​គ្រឿង​។ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ៩៧៦​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៧៣៣​គ្រឿង​ និងត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​។

​ដោយឡែក​ ក្នុង​រយៈពេល​៣០​ថ្ងៃ​ គឺចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ២០២១ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ សរុបមធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ២៤០,៦១៥​គ្រឿង​។ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ២៨,០៩៣​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ២០,៨១១​គ្រឿង​ និងបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​. អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​​៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង