បន្ទប់ទឹកសាធារណៈតាមឆ្នេរ ក្នុងក្រុងព្រះសីហនុ នឹងស្ថាបនារួចរាល់ទាន់ពិធីបុណ្យចូលឆ្នាំខ្មែរ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យការសាងសង់ បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រ អូរឈើទាល២, អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ។ សកម្មភាពនេះ ធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១នេះ។

នាឱកាសនោះដែរ លោក គួច ចំរើន ក៏បានជំរុញក្រុមការងារជំនាញនីមួយៗ ត្រូវបង្កើនការសាងសង់ និងធ្វើតាមលក្ខណៈបច្ចេកទេស សម្រេចឲ្យបានតាមផែនការ ដែលបានគ្រោងទុក សម្រាប់ដាក់ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានប្រើប្រាស់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ខាងមុខនេះ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ការងារសាងសង់បន្ទប់ទឹកសាធារណៈ ខាងលើនេះ មានចំនួន ០៩ទីតាំង គឺនៅតាមបណ្តោយឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរពយជំទាវម៉ៅ ហើយបច្ចុប្បន្នសម្រេច្រកសាងបានជាង ៣៥% រួចហើយ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង