តោះចុងសប្តាហ៍ក្រោយ យើងនាំគ្នាទៅលេងដើមឈើចាំស្នេហ៍ នៅខេត្តព្រះសីហនុទាំងអស់គ្នា ព្រោះល្បីថាមានបារមីស័ក្តិសិទ្ធិណាស់

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យមើលក្រុមជាង ដែលកំពុងតម្លើងភ្លើងបំភ្លឺ នៅជុំវិញគល់ដើមឈើចាំស្នេហ៍ ដើម្បីឲ្យមានសោភណ័្ឌភាព កាន់តែស្រស់បំព្រង។

ចំពោះដើមឈើចាំស្នេហ៍នេះ កន្លងមកគេសង្កេតឃើញ មានបងប្អូនប្រជាពលរដ្ឋ ក៏ដូខជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរមកទស្សនា និងថតរូបអនុស្សាវរីយ៍យ៉ាងច្រើនកុះករទាំងយប់ទាំងថ្ងៃ ជាពិសេសនៅពេលរាត្រីចូលមកដល់ គឺពន្លឺភ្លើងចម្រុះពណ៌ ដែលបានតុបតែងលម្អ នៅលើដើមឈើចាំស្នេហ៍នេះ បានបង្ហាញទិដ្ឋភាព ដ៏ស្រស់ត្រកាលគួរជាទីគយគន់មិនចេះជិនណាយ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង