ថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ និងមិនមានអ្នកជាសះស្បើយទេ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ​២០២១ ឲ្យដឹងថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ទៀត គឺជាពលករខ្មែរវិលមកពីធ្វើការនៅប្រទេសថៃ។ ក្នុងនោះដែរ មិនមានអ្នកជំងឺផ្សេងទៀត បានជាសះស្បើយនោះទេ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១នេះ សរុបអ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន ៤៦៦នាក់។ អ្នកជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកជំងឺកំពុងព្យា បាលមានចំនួន ២៣នាក់។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ ដូចខាងក្រោម៖

 

អត្ថបទដែលជាប់ទាក់ទង