បង្ក្រាប​បទល្មើស​គ្រឿងញៀន​ នៅ​ថ្ងៃ​ទី​០១​ កុម្ភៈ​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ៦៥​នាក់​

រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​ ៦៥​នាក់ ​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ២៥​ករណី នៅ​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ​។​

សមត្ថកិច្ច បញ្ជាក់ថា ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៦៥​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ២៥​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ចំនួន​ ៤០​នាក់​។

​វត្ថុ​តាង​ចាប់​យក​សរុប​ នៅថ្ងៃ​ទី​០១​ ខែកុម្ភៈ​ រួម​មាន​៖​

-​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ២០៧,៥៩​ក្រាម​ និង​ ០១​កញ្ចប់​តូច​ និង​មេ​តំ​ហ្វេ​តា​មីន​(wy)=២,១៦​ក្រាម​។

​លទ្ធផល​ខាងលើ​ ១០​អង្គភាព​បាន​ចូលរួម​បង្ក្រាប​៖​

​នគរបាល​ ៖​ ៧​អង្គភាព​
១​- មន្ទីរ​៖​ ជួញដូរ​ ៤​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ១៩​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១៧,៥៤​ក្រាម​។​

២​- បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ៧​នាក់​ ចាប់​យក​Ice​ ១២៨,៣២​ក្រាម​ wy​ ២,១៦​ក្រាម​។​
៣​- បាត់ដំបង​៖​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ២​នាក់​។​

៤​- កំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៥​នាក់​។​

៥​- សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៦​នាក់​ ចាប់​យក​Ice​ ០,៩០​ក្រាម​។​

៦​- ស្វាយ​រៀង​៖​ អនុវត្តន៍​ដីកា​ ១​ ចាប់​ ១​នាក់​។​

៧​- រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​ ៖​ ៥​អង្គភាព​
១​- ព្រៃវែង​៖​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ១,០៩​ក្រាម​។​

២​- ពោ​ធ៍​សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២០,២០​ក្រាម​។​

៣​- សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៧​នាក់​ ចាប់​យក​Ice​ ៣៤,៣៦​ក្រាម​។​

៤​- ព្រះ​សីហ​នុ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​

៥​- តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៥,១៧​ក្រាម​៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង