កិច្ចប្រជុំស្តីពីវឌ្ឍនភាព ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចាប់ពីរង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ឹង គង់ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភ: ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាព ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨ ចាប់ពីរង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

តាមរបាយការណ៍ របស់ក្រុមហ៊ុនបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ ចេញពីអ័កផ្លូវ ២០ម៉ែត្រ ដោយសារតែការដ្ឋានមួយចំនួនមានផលប៉ះពាល់ គឺនៅទីប្រជុំជនយើងយកពីអ័កផ្លូវពី ៧,៥០ម៉ែត្រ, ១១ម៉ែត្រ និង ១៥ម៉ែត្រ ដើម្បីដោះស្រាយផលប៉ះពាល់ នៃការស្ថាបនាផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យក្រុមហ៊ុនស្ថាបនាផ្លូវ ត្រូវចុះបាញ់ថ្នាំតាមនិយាមការ បញ្ចៀសផលប៉ះពាល់ដីកម្មសិទ្ធ របស់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងការស្ថាបនាផ្លូវ ឱ្យបានលឿនស្របតាមស្តង់ដាបច្ចេកទេស ដោយស្មារតីទទួលខុសត្រូវ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង