កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ជនសង្ស័យ១០នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានឲ្យដឹងថា​ កាលពីថ្ងៃត្រង់ ថ្ងៃទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បានឃាត់ខ្លួនជនសង្ស័យចំនួន​១០​នាក់​ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅតំបន់ពូយម៉ាចូវ​ ស្ថិតក្នុងភូមិគគីរ​ ឃុំបិតត្រាំង​ ស្រុកព្រៃ​នប់​ ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង១០នាក់រួមមាន៖ ឈ្មោះ គុយ ស៊ុន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានតួនាទី នាយរងសេនាធិការដ្ឋានអង្គរក្ស និងជាអនុប្រធានប្រចាំទិសខេត្តព្រះសីហនុ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ឈ្មោះ ស៊ាង វណ្ណី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ឈ្មោះ ជីម ភារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ឈ្មោះ ថឿន សុថួន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកវាយថ្ម ស្នាក់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ឈ្មោះ មី ដូយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ឈ្មោះ ហ៊ឹម ពេជ្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ឈ្មោះ គុយ ប៊ុនថន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ឈ្មោះ កី ឈុនលី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, និងឈ្មោះ ម៉ី ឆាយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ រថយន្ដម៉ាកស៊ីណាពណ៌ទ្រេអ៉ី ពាក់ស្លាកលេខ ខ.ភ.ម ២-១០៨៧ និងម៉ាករថយន្ដ ម៉ាក TOYATA PRIUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AZ-៧៤១៩, ទូរស័ព្ទដៃចំនួន ១២គ្រឿង, ម៉ូតូចំនួន ៥គ្រឿង, អាវុធខ្លី ម៉ាកK៥៤ លេខ២៨៣១ បង់១ គ្រាប់៨, និងកូនសោមួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងការឃាត់ខ្លួនជនសង្ស័យ តាមបណ្ដឹងរបស់ឈ្មោះ ផល សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយាមដីឲ្យក្រុមហ៊ុន ហ្វូហាយ បច្ចុប្បន្នស្នាក់នៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ព្រោះតែ​មាន​ការ​ប៉ះទង្គិច​គ្នា​ បន្ទាប់ពី​តុលាការ​បានចុះ​ផ្សព្វផ្សាយ​ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន លេខ​ ៦០៤ ត.រ/២០ ចុះថ្ងៃទី​០៩ ខែ​កញ្ញា​ ឆ្នាំ​២០២០ ដឹកនាំ​ដោយ​ឯកឧត្តម កោ វណ្ឌី ចៅក្រមនៃសាលាដំបូងខេត្តព្រះសីហនុ ដោយយោងតាមមាត្រា ៥៣០ , ៥៣៩ និងមាត្រាពាក់ព័ន្ធនៃក្រមនីតិវិធីរដ្ឋប្បវេណី។

បច្ចុប្បន្នជនសង្ស័យ ទាំង១០នាក់ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ តាមនីតិវិធីច្បាប់៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង