ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៣​ ខែកុម្ភៈ ឆ្នាំ​២០២១​ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀង ស្ថិតនៅក្រុម​៣៣​ ភូមិ​៥​ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរួមមាន៖ ឈ្មោះ​ សេង​ ឌួង​ ភេទប្រុស​ ឆ្នាំកំណេីត​ ឆ្នាំ១៩៩៨​ ជនជាតិខ្មែរ​ មុខរបរ​កម្មករសំណង់​ ទីលំនៅបច្ចុប្បន្ន​ ក្រុម​៣៣​ ភូមិ​៥​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្រុកកំណេីត​ ឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ​ ខេត្តកំពង់ចាម និងឈ្មោះ​ ឌី​ សុខវីន​ ភេទប្រុស ឆ្នាំកំណេីត​ ឆ្នាំ២០០០​ ជនជាតិខ្មែរ​ មុខរបរ​កម្មករសំណង់​ ទីលំនៅបច្ចុប្បន្ន​ក្រុម​ ៣៣​ ភូមិ​៥​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្រុកកំណេីត ឃុំកកោះ​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​៖ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ៣​កញ្ចប់, ទូរសព្ទ័​ចំនួន ០៣គ្រឿង, ជញ្ជីង សម្រាប់ថ្លឹងគ្រឿងញៀនចំនួន​០១​គ្រឿង, ថង់វិចខ្ចប់​ មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង