នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៤​ ខែកុម្ភៈ ឆ្នាំ​២០២១​ ​បានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន​​ ស្ថិតនៅក្រុម​១៧​ ភូមិ​៤​ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ​ វ៉ាន់​ ស៉ីង​ ភេទប្រុស​ ឆ្នាំកំណេីត​២០០៣​ ជនជាតិ​ ខ្មែរ​ មុខរបរ​មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​មិនពិតប្រាកដ មានស្រុកកំណេីតនៅ ស្រុកសំពៅមាស​ ខេត្តពោធិ៍សាត់។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន​៖ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀនចំនួន ០៦​កញ្ចប់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច បន្តចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង