កម្លាំងនគរបាលខេត្តព្រះសីហនុ ត្រៀមលក្ខណៈរួចហើយ ដើម្បីត្រៀមការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ភ្ញៀវទេសចរជាតិ-អន្តរជាតិ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា នៅថ្ងៃចូលឆ្នាំ ចិន និងវៀតណាមខាងមុខនេះ សម្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តនេះ បានត្រៀមលក្ខណៈគ្រប់គ្រាន់រួចរាល់ហើយ ដើម្បីត្រៀមការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង ភ្ញៀវអន្តរជាតិ ដែលចូលមកលេងកម្សាន្ត នៅតាមតំបន់ឆ្នេរសមុទ្រ តំបន់កោះ និងរមណីយ៍ដ្ឋានទេសចរណ៍នានា ក្នុងខេត្តព្រះសីហនុ។

លោក ជួន ណារិន្ទ បន្តថា កងកម្លាំងស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងរួមរបស់គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្ត បានត្រៀមទាំងមធ្យោបាយ សម្ភារ និង លេខទូរស័ព្ទ សម្រាប់ទាក់ទងបម្រើជូន ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីងាយស្រួលទំនាក់ទំនងគ្នា។

ខាងក្រិមនេះ ជាលេខទូរសព្ទ័ទាន់ហេតុការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៖

០៩៧ ៧៧ ៨០ ០០៨, ០៣១ ៣៧ ៤៩ ៨៤៨ និង០១១ ៥០ ៦៦ ៧៧៕

អត្ថបទដែលជាប់ទាក់ទង