មនុស្ស​៣​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍ ​រថយន្ត​២​គ្រឿង​បុក​គ្នា​នៅ​ស្រុក​សំបូរ​ ខេត្តក្រចេះ​

ខេត្ត​ក្រចេះ​ ៖​ សមត្ថកិច្ច នៃអធិការដ្ឋានស្រុកសំបូរ បានឲ្យដឹងថា យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស​ ០៣​នាក់ ​បាន​ស្លាប់​​នៅ​ក្នុង​ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ និង​រថយន្ត​ធុន​ធំ​ បុក​គ្នា​ ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​។

​ករណី​នេះ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ ស្ថិត​ក្នុង​ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ វេលា​យប់​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១​។​

​ជន​រង​គ្រោះ​ដែល​ស្លាប់នោះ​គឺ ​ជិះ​នៅ​ក្នុង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ មានស្រុក​កំណើត​នៅ​ស្រុក​សំបូរ​ ខេត្តក្រចេះ។​

ករណី​គ្រោះថ្នាក់​នេះ​ ត្រូវ​បាន​នគរបាល​ជំនាញ​ចរាចរណ៍​រក​ឃើញ​ថា​ បណ្តាល​មក​ពី​ការ​បើក​វ៉ា​ជែង​ មិន​ប្រុង​ប្រយ័ត្ន​៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង