នគរបាលខេត្តព្រះសីហនុ ប្រើកង់ជិះល្បាតការពារសន្តិសុខ ជូនភ្ញៀវទេសចរតាមតំបន់ឆ្នេរសមុទ្រ..

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឲ្យដឹង នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ស្នងការដ្ឋាននគរបាលខេត្តនេះ បានទទួលការឧបត្ថម្ភកង់ ពី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់ផែនការងារ នគរបាលទេសចរណ៍ ដើម្បីជិះល្បាតការពារ សន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅតាមបណ្ដោយឆ្នេរសមុទ្ រមួយចំនួន នាខេត្តព្រះសីហនុ។

លោក ជួន ណារិន្ទ បន្តថា ក្នុងនាមស្នងការនគរបាលខេត្តព្រះសីហនុ រូបលោកសូមថ្លែងអំណរគុណ លោក នេត សាវឿន ដែលតែងយកចិត្តទុកដាក់ ដល់កងកម្លាំងក្រោមឱវាទ ដោយជួយផ្ដល់ជាសម្ភារ និង មធ្យោបាយផ្សេងៗ សម្រាប់បម្រើដល់ការងារបំពេញភារកិច្ច ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង