លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ សមត្ថកិច្ចឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ៦០​នាក់​​

រាជធានី​ភ្នំពេញ​​៖​ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ បានឲ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន នៅទូទាំងប្រទេសថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ​២០២១នេះ គឺបង្ក្រាបបាន​ ២៥​ករណី ដោយឃាត់ខ្លួន​ជន​​សង្ស័យ​ចំនួន​ ៦០​នាក់ ​(​ស្រី០​៥​នាក់​)​។

សមត្ថកិច្ចបន្តថា ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៦០​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ២៤​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​​ចំនួន​ ៣៦​នាក់​។​

ចំពោះ​វត្ថុ​តាង​ ដែល​ចាប់​យក​សរុបនៅថ្ងៃ​ទី​០៦​ ខែកុម្ភៈនេះ រួម​មាន​​៖​ ​​មេ​តំ​ហ្វេ​តា​មីន​(Ice)​​=​​៤២,៦៥​ក្រាម​ និង​២៤​កញ្ចប់​តូច​​។​

​លទ្ធផល​ខាងលើ​នេះ ចូលរួមបង្ក្រាបមកពី ១០​អង្គភាព​​ រួមមាន៖​

នគរបាល​​៖​ ០៩​អង្គភាព​

១​- មន្ទីរ​៖​ ជួញដូរ​ ០៤​ករណី​ ឃាត់​ ០៦​នាក់​ ប្រើប្រាស់​ ០៦​ករណី​ ឃាត់​ ១៦​នាក់​ ចាប់​យក​ Ice​ ៦,០១​ក្រាម​។​

២- ខេត្តកំពត​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក​ Ice​ ១,៦៦​ក្រាម​។​

៣- ខេត្តកណ្តាល​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក ​Ice​ ០៥​កញ្ចប់​តូច​។​

៤​- ខេត្តសៀមរាប​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០៦​នាក់​។​

៥​- ខេត្តមណ្ឌលគិរី​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ១១​នាក់​ ស្រី​ ០២​នាក់​។​

៦​- ខេត្តស្វាយ​រៀង​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០៥​នាក់​ ចាប់​យក ​Ice​ ១០​កញ្ចប់​តូច​។​

៧- ខេត្តឧត្តរមានជ័យ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​ Ice​ ០១​កញ្ចប់​តូច​។​

៨​- ខេត្តត្បូងឃ្មុំ​៖​ អនុវត្តន៍​ដីកា​ ០១​ករណី​ ចាប់​ ០១​នាក់​។​

៩​- រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០៣​ករណី​ ឃាត់​ ០៤​នាក់​ ប្រើប្រាស់​ ០២​ករណី​ ឃាត់​ ០៣​នាក់​ ស្រី​ ០៣​នាក់​ ចាប់​យក ​Ice​
០៧​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​​៖​ ០២​អង្គភាព​

១​- ខេត្តកំពង់ស្ពឺ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​ Ice​ ៣៤,៨៩​ក្រាម​។​

២- រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៣​នាក់​ ចាប់​យក ​Ice​ ០១​កញ្ចប់​តូច​​៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង