គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​​៦​ ខែកុម្ភៈ​ បណ្តាលឲ្យមានមនុស្ស​​ស្លាប់​ និងរបួស ជិត២០នាក់

រាជធានី​ភ្នំពេញ​៖​ ​សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​ទូ​ទាំង​ប្រទេស​ សម្រាប់​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ០៦​នាក់​ របួសធ្ងន់​ ០៨​នាក់​ (​ស្រី​២​នាក់​)​ និង​របួសស្រាល​ ០៣​នាក់​(​ស្រី​២​នាក់​)​។

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូ​ទាំង​ប្រទេសកម្ពុជា ​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ​​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​នេះ បាន​បង្ហាញថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ១៧​នាក់​ នៅថ្ងៃនេះ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​​ចំនួន​ ១១​លើក​៕

អត្ថបទដែលជាប់ទាក់ទង