​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ រក​ឃើញ​មធ្យោបាយ​ល្មើស​​ទូទាំងប្រទេស១,០០៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​

រាជធានីភ្នំពេញ​​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ផ្សព្វផ្សាយនៅ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ បង្ហាញ​ថា​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ៩,៩៧៧​គ្រឿង​ ម៉ូតូ​ ៥,៤៧៧​គ្រឿង។ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ១,០០៩​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៧៤៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា។

​ដោយឡែក​ក្នុង​រយៈពេល​០៦​ថ្ងៃ​ ​គឺចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ២០២១ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ៥២,៣៨៦​គ្រឿង។​ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ៦,១៧៨​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៤,៦៥១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​៕

អត្ថបទដែលជាប់ទាក់ទង