នគរបាលស្រុកកំពង់សីលា ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី​០៦​ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង ០៦នាក់ រួមមាន៖ ឈ្មោះ យូ សុះ ភេទប្រុស​ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅបច្ចុប្បន្នភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ, ឈ្មោះ រឹម រី (ហៅញ៉ាញ់) ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ, ឈ្មោះ ងួន ចាន់ដារ៉ា ភេទប្រុស​ អាយុ ៣២ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ, ឈ្មោះ ហ៊ន ហុង ភេទប្រុស​ អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ, ឈ្មោះ ឌុច ភារិន ភេទប្រុស​ អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ និងឈ្មោះ ខេ ឆៃ ភេទប្រុស​ អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤​ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ។

យុទ្ធនាការនេះ សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ម៉្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន​ ០៩កញ្ចប់ និង ទូរស័ព្ទដៃចំនួន​ ០៥គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង