ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី១០-១៦ ខែកុម្ភៈ និងរំលឹកដល់ប្រជាពលរដ្ឋ និង​កងទ័ព​ចូលរួមថែរក្សាសុខភាពទាំងអស់គ្នា

រាធានីភ្នំពេញ​៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

សេចក្តីជូនដំណឹង ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់ត្រជាក់ក្តៅ វិលវល់ ពីរយៈកម្ពស់មកផ្ទៃដី ( Invertion Mass Wind)។ បន្ថែមលើនេះ នៅថ្ងៃទី ១២ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ក៏នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ប៉ាស៊ីហ្វីកថែមទៀត។

ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តមួយចំនួនចុះត្រជាក់៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល​៖

– ចាប់ពីថ្ងៃនៅថ្ងៃទី​១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២​°C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤​°C មានភ្លៀងខ្សោយ នៅតំបន់ទំនាបភាគពាយ័ព្យ និងតំបន់ភាគខាងត្បួង​។

– នៅថ្ងៃទី​១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩​°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១​°C មានអាកាសធាតុត្រជាក់បង្គួរ នៅពេលព្រឹក​។

២- បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន​៖

– នៅថ្ងៃទី១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៨-២១​°C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣​°C មានភ្លៀងខ្សោយ នៅខ្ពង់រាបឦសាន និងខាងកើត​។

– នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៥-១៨​°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១​°C មានអាកាសធាតុត្រជាក់បង្គួរ នៅពេលព្រឹក​។

៣- តំបន់មាត់សមុទ្រ​៖

– នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ២០-២៣​°C និងសីតុណ្ហភាអតិបរមាមានពី ២៩-៣២​°C មានភ្លៀងខ្សោយ​។

– នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៨-២១​°C និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣២​°C មានអាកាសធាតុត្រជាក់បន្តិច នៅពេលព្រឹកព្រលឹម​។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ និងពិសេសវីរៈកងទ័ពនៅ តំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគខាងជើង និងទំនាបភាគពាយ័ព្យ ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុត្រជាក់ នៅពេលព្រឹកព្រលឹម នៅតាមតាមតំបន់ទាំងនោះ​៕ ដោយ៖ ទូច សក្តដា

អត្ថបទដែលជាប់ទាក់ទង