ព្រឹកថ្ងៃអង្គារនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​២នាក់ និងមានអ្នកជំងឺម្នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ០២នាក់ និងមានអ្នកជំងឺម្នាក់ បានជាសះស្បើយ។ ហើយចំពោះអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ០២នាក់នេះ គឺជាអ្នកធ្វើដំណើរពីក្រៅប្រទេសចូលមកកម្ពុជា ប៉ុន្តែមិនមែនជាពលករវិលមកពីប្រទេសថៃនោះទេ។

ក្រសួងសុខាភិបាល បញ្ជាក់ថា សរុបអ្នកជំងឺកូវីដ-១៩ទាំងអស់នៅកម្ពុជា មានចំនួន ៤៧៦នាក់ ស្រី ១៦៩នាក់ និងប្រុស ៣០៧នាក់។ ក្នុងនោះ បានព្យាសះស្បើយមានចំនួន ៤៥៧នាក់ ស្រី ១៥៦នាក់ និងប្រុស ៣០១នាក់។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ​២០២១ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង