កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ​បញ្ចូនខ្លួន​ជនសង្ស័យ​៣​នាក់​ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន​ជាង​១​គីឡូក្រាម​

រាជធានី​ភ្នំពេញ​​៖​ កម្លាំងសមត្ថកិច្ចមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ បាន​ចុះស្រាវជ្រាវ​ និង​ឈាន​ទៅ​ប​ង្រា​ប​ករណី​ជួញដូរ​គ្រឿងញៀន​មួយករណី ស្ថិតក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ចំនួន ០៣​គោលដៅ​ផ្សេង​គ្នា​ ដោយចាប់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងរឹបអូសគ្រឿងញៀងជាង ០១គីឡូក្រាម កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ​២០២១។

សមត្ថកិច្ច ឲ្យដឹងថា គោលដៅ​ទី​១​ ដែលកម្លាំងជំនាញបានចុះបង្ក្រាប គឺធ្វើឡើងនៅ​ថ្ងៃ​ទី​០៥​ ខែកុម្ភ​:​ ឆ្នាំ​២០២១​ នៅ​ម៉ោង​១៨​ និង​១៥​នាទី​ នៅ​ចំណុច​គល់​ស្ពាន​ជ្រោយចង្វារ​ក្បែ​រង្វង់​មូល​បាយ័ន​ ក្នុង​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​ គោលដៅ​ទី​២​ នៅ​ថ្ងៃ​ទី​០៥​ ខែ​កុម្ភ​:​ ឆ្នាំ​២០២១​ នៅ​​ម៉ោង​១៩​ និង​១០​នាទី​ នៅ​ចំណុច​មុខ​ផ្សារ​ដេប៉ូ​ ផ្លូវ​និ​រុស​ ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉េ​២​ ខណ្ឌទួលគោក​ រាជធានី​ភ្ន​ពេញ​ និង​គោលដៅ​ទី​៣​ នៅ​ថ្ងៃ​ទី​០៦​ ខែ​កុម្ភ​:​ ឆ្នាំ​២០២១​ នៅ​ម៉ោង​ ៨​ និង​៣០​នាទី​ នៅ​ចំណុច​ផ្លូវ​លេខ​៥​ ក្នុង​បូ​រី​ពិភព​ថ្មី​ (​ចំការ​ដូង​)​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ចបន្តថា ចំពោះលទ្ធផល ​នៃប្រតិបត្តិ​ការ​ទាំង ០៣​គោលដៅខាងលើនេះ​ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់​ រួមមាន៖

១- ​ឈ្មោះ​ ធឿ​ន​ តុលា​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​ ខ្មែរ​។​

២- ឈ្មោះ​ MATTEW​ DAVID​ SAMPLE​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​អា​មេ​រិ​កាំ​ង​​។​

៣-​ ឈ្មោះ​ DAVID​ VINCENT​ ភេទ​ប្រុស​ អាយុ​ ៤៩​ឆ្នាំ​ ជនជាតិ​ នី​ហ្សេ​រី​យ៉ា​។​

ដោយឡែក ចំពោះ​វត្ថុ​តាងចាប់យកបាន​រួម​មាន​​៖​

​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​(ICE)​ ១០១៤,០៨​ក្រាម និង ​​ថ្នាំ​ញៀន​ប្រភេទ​នី​មេតា​ហ្សេ​ប៉ា​ម​ (ICE)​ ៣០០,៦០​ ក្រាម​​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ ​បានកសាង​សំណុំ​​រឿង​ បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីចាត់ការ​បន្ត​តាម​នីតិវិធីច្បាប់៕ ដោយ៖ ទូច សក្កដា

អត្ថបទដែលជាប់ទាក់ទង