ពលរដ្ឋ និងនិស្សិតប្រទេសមីយ៉ានម៉ា ប្រមូលផ្តុំគ្នាធ្វើ​បាតុកម្មទ្រង់ទ្រាយធំ​​ប្រឆាំងមេដឹកនាំយោធា ដែលធ្វើរដ្ឋប្រហារ និងចាប់ខ្លួនអ្នកស្រី អ៊ុង សានសូជី

​មីយ៉ានម៉ា៖ តាមប្រភពព័ត៌មាន​ Reuters បានចុះផ្សាយថា ​ការ​ចាប់ឃុំខ្លួន​លោកស្រី​ អ៊ុង សានស៊ូជី (Aung​ San​ Suu​ Kyi)​ ដោយ​​​របប​យោធា​ដែល​គ្រប់គ្រង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និងការភ័យខ្លាច​ពីអតីតកាល បាន​ជំរុញ​ឲ្យ​​ប្រជាពលរដ្ឋ សិស្ស និស្សិត របស់ប្រទេសមីយ៉ានម៉ា បានប្រមូលផ្តុំគ្នា​​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ មិនធ្លាប់មានពីមុនមក ដោយសារ​តែ​ពួក​គេខ្លាចរបបដឹកនាំដោយយោធាផ្តាច់ការ ដោយសារការធ្វើរដ្ឋប្រហារ អាច​វិល​ត្រឡប់​មកវិញ។​

ប្រភពព័ត៌មានបរទេស បានចុះផ្សាយថា ​ក្រុម​អ្នក​តវ៉ា​ទាំងនោះ ក៏រាប់បញ្ចូល​ក្រុម​មនុស្ស​ជំនាន់​ក្រោយ ដែលទើបបាន​ធំធាត់​ ក្នុង​សម័យ​កាល ដែលមាន​សេរីភាព​ និង​ភាព​រុងរឿង​ នៅ​ក្នុង​ប្រទេស​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ និង​រឹតត្បិតសេរីភាព​បំផុត​មួយ នៅ​អាស៊ី​អាគ្នេយ៍​។​

​កាលពី​ថ្ងៃអាទិត្យ​ លោក ​Thaw​ Zin​ អាយុ​ ២១​​ឆ្នាំ​ ​​ស្ថិត​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ជា​ច្រើន ដែល​បាន​ប្រមូលផ្តុំ​គ្នា​​ជ្រក​ម្លប់​នៅ​វត្ត​ Sule​ នៅ​កណ្តាល​រដ្ឋធានី​ពាណិជ្ជកម្ម​ នៃ​ទីក្រុង​ Yangon​ បាន​និយាយ​ថា​ “​យើង​មិន​ចង់បាន​របប​ផ្តាច់​ការ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ​ឬ​សម្រាប់​យើង​ទេ​”​៕ ប្រភព៖ Reuters

អត្ថបទដែលជាប់ទាក់ទង