កម្មវិធីចាក់​វ៉ាក់សាំង​ជំងឺកូ​វី​ដ​-១៩​ ជូន​ឥស្សរជន​ជាន់ខ្ពស់កម្ពុជា​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​​ នៅ​តាមទីតាំង​៤​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​

រាជធានី​ភ្នំពេញ​​៖​ ​​សេចក្តី​ប្រកាស​ព័ត៌មាន ​របស់​ក្រសួងសុខាភិបាល​ ​ចុះ​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ចុះ​ហ​ត្ថេ​ល​ខា​ដោយ លោក ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បានឲ្យដឹងថា នឹង​រៀបចំ​កម្មវិធី​ចាក់​វ៉ាក់សាំង​ SINOPHARM​ សម្រាប់​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ ជូន​ឥស្សរជន​ជាន់ខ្ពស់កម្ពុជា ​ដែល​មាន​អាយុ​ចាប់ពី ​១៨​ឆ្នាំ​ ដល់​ ៥៩​ឆ្នាំ​ ដោយ​ការ​ស្ម័គ្រចិត្ត​​។

ក្រសួងសុខាភិបាល បញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងខាងលើនេះ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅតាម​ទីតាំង​ចំនួន​ ០៤​កន្លែងផ្សេងគ្នា ក្នុង​រាជធានី​ភ្នំពេញ​​៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង