នគរបាលក្រុងព្រះសីហនុ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បាន​ឲ្យដឹងថា កាលពីថ្ងៃទី០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន​​ ​ស្ថិតនៅក្រុម​១៧​ ភូមិ​៤​ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ​ លី​ ឡាយ​ ភេទប្រុស​ ឆ្នាំកំណេីត​១៩៩២​ ជនជាតិខ្មែរ​ មុខរបរ​កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន​ក្រុម​២៧​ ភូមិ​២​ សង្កាត់​លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្រុកកំណេីត​ ភូមិ​ថ្មស​ ឃុំថ្មស​ ស្ស្រុកបុទុមសារ ខេត្តកោះកុង​។

នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​៖ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ០៧កញ្ចប់ធំ​ (០៣កញ្ចប់តូច), ទូរស័ព្ទចំនួន ០១​គ្រឿង, ជញ្ជីងសម្រាប់​ថ្លឹងគ្រឿងញៀនចំនួន ០១, និងថង់សម្រាប់វិចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលេី ​សមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវបន្ត ដើម្បីឈានដល់កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង