នគរបាលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១០កុម្ភៈ រកឃើញមធ្យោបាយល្មើស ៨៦៩គ្រឿង នៅទូទាំងប្រទេស

រាជធានីភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បង្ហាញថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃនេះ បានរកឃើញមធ្យោបាយល្មើសសរុបចំនួន ៨៦៩គ្រឿង។ ក្នុងនោះមានម៉ូតូចំនួន ៦៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស​។

ដោយឡែកក្នុងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃ០១ ដល់ថ្ងទី១០ ខែកុម្ភៈ ឆ្នាំ​២០២១ ចំពោះការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានរកឃើញមធ្យោបាយល្មើសសរុបចំនួន ៩,៧៧៥គ្រឿង។ ក្នុងនោះមានម៉ូតូចំនួន ៧,២៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស​៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង