សមត្ថកិច្ចបានឲ្តដឹងថា នៅយប់ថ្ងៃទី១០ ខែកុម្ភៈនេះ មានរថយន្តសេរីទំនើបមួយគ្រឿង បើកបុកអ្នកជិះម៉ូតូម្នាក់របួសធ្ងន់..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី បានកើតឡើង ដោយមានរថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាក BMW បានបើកបុករថយន្តហាយឡែនឌ័រ និងម៉ូតូ ០១គ្រឿងទៀត បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោងជិត ១០យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្ដោយផ្លូវកន្ទុយនាគ ទល់មុខ និងសណ្ឋាគារជីនប៉ី២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង