នគរបាលខេត្តព្រះសីហនុ អំពាវនាវដល់អ្មកបើកបរត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍..

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបង្កើនការប្រុងប្រយត្ន័ ជាប្រចាំក្នុងអំឡុងពេលបើកបរតាមដងផ្លូវ ដោយស្នើកុំបើកបរក្នុងលឿនលឿនហួសច្បាប់កំណត់, កុំបើកបរពេលមានស្ថានភាពស្រវឹង, កុំបើកវ៉ាជែងតាមស្ថានភាពផ្លូវគ្រោះថ្នាក់ និងត្រូវយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកជាដើម..។ ដោយឡែក ចំពោះអ្នកជិះម៉ូតូវិញ ក៏ត្រូវពាក់មួកការពារសុវត្ថិភាព ឲ្យបានជាប្រចាំពេលបើកបរ។

លោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ កម្លាំងនគរបាលចរាចរណ៍ បានដាក់ពង្រាយតាមគោលដៅសំខាន់ៗនានា ក្នុងខេត្តនេះ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ និងភ្ញៀវអ្នកទេសចរ ដែលចូលមកទស្សនាខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង