សូមប្រយ័ត្នៗ ព្រោះគ្រោះថ្នាក់ចរាចរណ៍បន្តកើតមានស្ទើររាល់ថ្ងៃ តាមបណ្តោយផ្លូវជាតិលេខ៤ ហើយមានអ្នកស្លាប់និងរបួសជាច្រើននាក់!

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅម៉ោង០៤ជិតភ្លឹ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២១នេះ មាន​គ្រោះថ្នាក់ចរចរណ៍ រថយន្តបុកប៉ះគ្នា ​មួយករណី បានកើតឡើងតាមផ្លូវជាតិលេខ៤​ ​នៅចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំ​រោងទងខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដ ០១គ្រឿង ម៉ាកFUSO ពា​ក់ស្លាកលេខភ្នំពេញ3E-3936 សណ្ដោ​ងរ៉ឺ​ម៉​ក ពាក់ស្លាកលេខភ្នំពេញ4A-5074 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយកើត​ហេ​តុ​) បើកបរក្នុងទិសដៅចូលរាជធានីភ្នំពេញ បា​នបុករថយន្ដ ០១គ្រឿង​ម៉ាក TUNDRA ពណ៌ស ពា​ក់ស្លាកលេខភ្នំពេញ2AJ-7909 អ្នកបើកបរឈ្មោះ ថូម៉ាស់ ភេទប្រុស អាយុ ៤៥ឆ្នាំ ជា​ជន​បរ​ទេស​ ស្នាក់នៅរាជធានីភ្នំពេញ​។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់​នេះ បណ្តាលឲ្យ​ជនរងគ្រោះ​ជា​ប់ក្នុងរថយន្ដ និងអ្នករួមដំណើរឈ្មោះ ឈិន ស្រីស្រ​ស់ ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅឃុំព្រះនិ​ព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ជួយអន្ដរាគមន៍​សង្រ្គោះ​បន្ទាន់ យក​ចេញពីក្នុងរថយន្ដ​ រួចបញ្ជូន​ទៅ​មន្ទីរពេទ្យ​។

​ក្រោយកើតហេតុ រថយន្តទាំងពីរគ្រឿងនេះ ត្រូវបាននាំយកមករក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ ដេីម្បី​រង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ នៅថ្ងៃខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង