គ្រោះថ្នាក់ចរាចរណ៍នៅខេត្តមណ្ឌលគិរី បណ្តាលឲ្យមនុស្សរងរបួស៧នាក់

ខេត្តរតនគិរី៖ សមត្ថកិច្ចនគរបាលស្រុកលំផាត់ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង រវាងរថយន្ត
កាមរីបាឡែន បុកជាមួយរថយន្តហាយលែនឌ័រ
បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន ០៧នាក់ រងរបួសធ្ងន់ស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះ វានកើតឡើងនៅម៉ោង ១៣ និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៧៦ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨៦-២៧៨) ស្ថិតក្នុងភូមិកាទៀង(ហៅអូរទទឹង) ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

 

យោងតាមរបាយការណ៍ របស់អធិការដ្ឋានគរបាលស្រុកលំផាត់ បានឲ្យដឹងថា រថយន្តម៉ាក់កាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2V4421 បើកពីទិសត្បូង ឆ្ពោះទៅទិសខាងជើង។ រីឯរថយន្តហាយលែនឌ័រពណ៌ស បើកបរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង ក្នុងទិសដៅបញ្រ្ចាស់គ្នា មានស្លាកលេខភ្នំពេញ2AF 8810។ ពេលរថយន្តទាំង ០២ បើកមកដល់ចំណុចកើតហេតុខាងលើ ក៏បុកគ្នាពេញទំហឹងតែម្តង។

របាយការណ៍ដដែល បញ្ជាក់ថា អ្នកបើកបររថយន្តកាមរីមានឈ្មោះ សាន់ សំអាត ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរមន្ត្រីនគរបាលរស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានអ្នករួមដំណើរ១នាក់របួសធ្ងន់។

ចំណែករថយន្តហាយលែនឌ័រ បើកបរដោយឈ្មោះ ហៀង ម៉េងសៀង ភេទប្រុសអាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មានអ្នករួមដំណើរចំនួន ១០នាក់ (ស្រី០៥នាក់) រងរបួសស្រាលចំនួន ០៦នាក់។

ក្រោយកើតហេតុ ជនរងគ្រោះខសងលើ ត្រូវបានរថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរ
បាលខេត្តរតនគិរី ដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកវត្ថុតាងបន្ទាប់ពីកម្លាំងជំនាញធ្វើការវាស់វែងរួច ក៏បាន បញ្ជូនយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

អត្ថបទដែលជាប់ទាក់ទង