រថយន្ត​មែក​សឺ​ដេ​ស​១​គ្រឿង​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឲ្យ​ឆាបឆេះ​ខូចទាំងស្រុង​

រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា នៅម៉ោង​ ០១​ និង​១៥​នាទី​ រំលង​អ​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ មាន​គ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គី​ភ័យ​មួយករណី បានកើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​R៥​ ស្ថិតភូមិ​៣​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ បណ្តាលឲ្យឆេះរថយន្ត​០១​គ្រឿង​ អស់ទាំងស្រុង។​

សមត្ថកិច្ច ឲ្យដឹងថា ​រថយន្ត​ម៉ាក​ ម៉ែកសឺដេស (Mercedes)​ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ទាំងស្រុង​ តែ​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ និង​មិន​បង្ក​មាន​គ្រោះថ្នាក់​ដល់​ អាយុជីវិតមនុស្ស​ទេ។​

​ភ្លាមៗនោះដែរ រថយន្ត​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ រាជធានី​ភ្នំពេញ​ ចំនួន​០១​ គ្រឿង​ ក៏បានចេញជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ ចំនួន​០១​ឡាន​ ទើប​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង​៕

អត្ថបទដែលជាប់ទាក់ទង